កណ្តាលៈ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដានេះ មានការភ្ញាក់ផ្អើលមួយឡើង ដោយសារបុរសម្នាក់ដែលជាតាជី បានទៅចងក ធ្វើអត្តឃាតក្នុងបន្ទប់ទឹក ក្នុងបរិវេណវត្ត ដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះ បានកើតឡើង នៅចំណុច បន្ទប់ទឹកក្នុងបរិវេណវត្ត ពុទ្ធមណ្ឌលវិបស្សនាធុរះកម្ពុជា ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ចាន់ ក្តិប ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជាតាជី មកស្នាក់នៅរៀនធម៌ក្នុងវត្តកើតហេតុរយៈពេលពីរឆ្នាំមកហើយ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុក្រោយពេលឆាន់បាយថ្ងៃត្រង់រួចជនរងគ្រោះបានរៀបចំខ្លួនចេញទៅងូតទឺកនៅបន្ទប់ទឹកដោយមានសភាពយំផង។ លុះដល់ម៉ោងចូលសាលាមិនឃើញជនរងគ្រោះមក លោក តាជី យាយជី ក៏នាំគ្នាតាមដើររក ទើបឃើញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹក ក៏ផ្អើលឆោឡោរួចហើយក៏រាយការណ៍មកប៉ុស្តិ៍ក្រោយទទួលព័ត៌មាន កម្លាំងជំនាញ បច្ចេកទេសបានចុះទៅដល់ចំណុចកើតហេតុដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញធ្វើការពិនិត្យខ្លួនសពឃើញថា ពុំមានស្លាកស្នាមអ្វីទេ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ។
បើតាមតាជី យាយជី នៅក្នុងវត្តនោះ បានបញ្ជាក់ថា កន្លងមកជនរងគ្រោះមានជម្ងឺដូចជាបែកឆ្វេងផង។ បច្ចុប្បន្ន សពត្រូវបានជំនាញប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់