កំពង់ស្ពឺៈ មានករណីឃាតកម្មមួយបានកើតឡើង បង្កឡើដោយបុរសម្នាក់ផឹកស្រវឹង បានចាប់រំលោភស្ដ្រីពិការ គ.ថ្លង់ម្នាក់ រួចសម្លាប់បំបិតមាត់ តែត្រូវសមត្ថកិច្ចចាប់ខ្លូនបានចាត់ការតាមច្បាប់។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ភូមិក្រាំងឈើនាង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ យុក រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ។ ចំណែកសពស្ត្រីរងគ្រោះមានអាយុ៣៣ឆ្នាំ ជាជនពិការ គ.ថ្លង់ ហើយតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ពិតជាបានរំលោភសម្លាប់ជនរងគ្រោះប្រាកដមែន ដោយសារខ្លួនផឹកស្រវឹង ពេលនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញនាំមកកាន់អធិការដ្ឋានគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់