ព័ត៌មានជាតិ

ពន្លឺ​ទូរស័ព្ទ និង កុំព្យូទ័រ ធ្វើឲ្យ​អ្នកឡើង​ទម្ងន់​

​យោង​តាម​អ្នវិទ្យាសាស្ត្រអេ​ស្ប៉ាញ បាន​រកឃើញ​ថា​ពន្លឺ​ដែល​ជះ​ចេញ ពី​អេក្រង់ ទូរស័ព្ទ តា​ប្លេក ទូរទស្សន៍ និង កុំព្យូទ័រ​យួរដៃ វា​បាន​រារាំង​ការផលិត អរ​ម៉ូ​ន មួយ ដែល​ជួយ​ប្រឆាំង​ជំងឺ​ធាត់​បាន ។​
Young couple in bed, woman asleep, man using mobile phone, night
​មេ​ឡាទីន​ដែល​មាន​វត្តមាន នៅក្នុង​រុក្ខជាតិ សត្វ និង មនុស្ស ជាធម្មតា វា​ធ្វើ​និយ័តកម្ម លំនាំ​គេង និង បង្កើន​ការរំលាយ​អាហារ ។ តែ​ប្រសិនបើ​អ្នក​កំពុង​គេង ជាមួយនឹង ម៉ូនីទ័​រ ដែល​ជះ​ពន្លឺ មក​លើ​មុខ និង​ខ្លួន នោះ​ការផលិត​អរ​ម៉ូ​ន នេះ វា​នឹង​ផ្អាក និង​ការរំលាយ​អាហារ​របស់​អ្នក​ធ្លាក់ចុះ និង ធ្វើឲ្យ​អ្នក​ងាយ​នឹង​ឡើង​ទម្ងន់ ។​

​លោក​សាស្ត្រាចារ្យ Ahmad Agil ដែល​ជា​អ្នកដឹកនាំ​ការសិក្សា​នេះ បាន​បំភ្លឺថា ភ្លើង​បំភ្លឺ​សិប្បនិម្មិត ក្នុង​អំឡុង​ពេល​យប់ ជួយ​កាត់បន្ថយ​កម្រិត នៃ​មេឡានីន នោះ​មានន័យ​រាងកាយ​របស់​អ្នក​បរាជ័យ​ក្នុង​ការផលិត ៕

មតិយោបល់