ព័ត៌មានជាតិ

ម្ចាស់គេមិននៅ គាស់ផ្ទះយកទូរស័ព្ទដៃ៦០គ្រឿង លទ្ធផលចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ=បើតាមសមត្ថកិច្ចជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនិងករណីលួចមានស្ថានទំងន់ទោស (គាស់ផ្ទះលួចទ្រព្យសម្បត្តិ ) កាលពីថ្ងៃទី៥ព្រឹក ថ្ងៃទី១៨មេសា ២០១៦ នៅចំណុចផ្ទះជួលលេខ៧៧ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។   

ជនរងគ្រោះឈ្មោះធឿន ចាន់តុលា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរសព្ទ័ ស្នាក់ នៅផ្ទះលេខ363 ផ្លូវ369 ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ2 ខណ្ឌច្បារអំពៅ។

   

ជនសង្ស័យឃាត់ខ្លួន ឈ្មោះវឹង ធីអុ៊ក ភេទស្រី អាយុ 22ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ2 ខណ្ឌច្បារអំពៅ មុខរបរកម្មករសំណង់ (ពាក់ពន្ធ័ទទួលផលចោរកម្ម) ។

 

សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោរទ្វារផ្ទះកើតហេតុខាងលើ រួចចេញទៅសំរាកនៅផ្ទះផ្សេង លុះដល់មោ៉ង៥ព្រឹកព្រលឹមថ្ងៃទី១៨មេសា ២០១៦ ជនរងគ្រោះត្រឡប់មកវិញ ស្រាប់តែឃើញទ្វារផ្ទះចំហរួចចូលទៅខាងក្នុងពិនិត្យមើល ឃើញបាត់ទូរសព្ទ័ដៃចំរុះមា៉កប្រហែល ៦០គ្រឿង និងហាតឌីសកុំព្យូទរ័ ៣គ្រឿងទុកក្នុងទូកញ្ចក់សំរាប់ដាក់តាំងលក់ ។ 
សមត្ថកិច្ចបញ្ជាក់ថា រហូតដល់មោ៉ង១២:០៥នាទី ថ្ងៃដដែល ជនរងគ្រោះឃើញជនសង្ស័យឈ្មោះវឹង ធីអ៊ុក កាន់ហាតឌីស២គ្រឿងរកលក់ឲ្យគេនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ស្គាល់ច្បាស់ជារបស់ខ្លួន ក៏រាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់ ខ្លួន និងដកហូតហាតឌីស ព្រមទាំងនាំ យកមកបុ៉ស្ត៌ធ្វើការសាកសួរ ។

   

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តរនៅថ្ងៃទី២០មេសា ។

  
  

មតិយោបល់