ភ្នំពេញៈ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆែកឆែររកឃើញមានថ្នាំញៀននៅជាប់ក្នុងខ្លួន អំទ្បុងពេលកម្លាំងចម្រុះ កំពុងដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងនំបុ័ង សូសូរគីរីវង់ តាមបណ្ដោយជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-5939 របស់ជនសង្ស័យ និងក្រាមពណ៌សថ្លាចំនួន ១កញ្ចប់តូច (សង្ស័យសារធាតុញៀន) ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី៕
មតិយោបល់