ព័ត៌មានជាតិ

ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ នៅមុខបុរីសុវណ្ណ

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងនគរបាលក្រុងច្បារមន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចេញប្រតិបត្ដិការជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ មុខបុរីសុវណ្ណ មូលហេតុដោយសារតែប៉ុន្មានថៃ្ងនេះមានភ្លៀងធ្លាក់ជាប់ បណ្ដាលឱ្យទឹកជន់លិច ផ្នែកខ្លះក្នុងព្រំប្រទល់ក្រុង ស្រុក ទាំងពីរ ៕

មតិយោបល់