ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃ សៅរ៍ ៣កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងនៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង២និង២០នាទី កម្លាំងល្បាតអធិការដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ប្រើអំពើហិង្សាដោយចេតនា កាប់បណ្តាលឲ្យរបួសស្នាម នៅចំណុច មុខផ្ទះលេខ ៣បេអឺ០ ផ្លូវលេខ១០៩ ភូមិ ៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បង្កដោយជនសង្ស័យឈ្មោះ កែវ វិត ហៅ ស្វិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះលេខ៤១អឺ៣ ផ្លូវលេខ១០៩ សង្កាត់ វាលវង់ ខណ្ឌ មករា (តេស្តទឹកនោមជនសង្ស័យមានសារធាតុញៀន)។
មូលហេតុដោយសារទំនាស់ពាក្យសម្តីគ្នា។
សម្ភារៈដកហូត កាំបិតប៉័ងតោដងឈើ ពណ៌ស ចំនួន១ដើម។
ជនរងគ្រោះឈ្មោះ សូ ស៊ឹម ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ គ្រូប្រដាល់ ទីលំនៅផ្ទះលេខ ៦អឺ២ ផ្លូវ ១០៧ សង្កាត់ មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ( រងបួសចំនួន៣កាំបិតប៉័ងតោ លើគុម្ពត្រចៀកខាងស្តាំ,លើថ្ងាស់ខាងស្តាំ ,លើក្បាលផ្នែកខាងក្រោយ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ)។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់