Post News Media ព័ត៌មានជាតិ រថយន្ត Rav4 ព...

រថយន្ត Rav4 ពន្លះម៉ូតូដឹកនំប័ុងលក់ របួស ២នាក់ ខណ:រថយន្តក្រទ្បាប់ផ្ងារជើងធ្លាក់ផ្លូវ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ និងស្ត្រីម្នាក់ បានរងរបួស បន្ទាប់ពីជិះម៉ូតូដឹកនំលក់ ត្រូវរថយន្ត Rav4 មួយគ្រឿង បុកពីក្រោយក្នុងទិសដៅស្របគ្នា (ភ្នំពេញទៅខេត្តព្រះសីហនុ) ដោយរថយន្ត បានក្រឡាប់ធ្លាក់ផ្លូវ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ជិតបង្គោលគីឡូម៉ែត្រ ១៨៣ ស្ថិតក្នុងភូមិ/ឃុំសំរុង ស្រុកព្រៃនប់។

ក្រោយកើតហេតុអ្នកបើកបររថយន្ត ត្រូវពលរដ្ឋឃាត់ រួចប្រគល់ឲ្យសមត្ថកិច្ច ចាត់ចែងតាមផ្លូវច្បាប់ ចំណែកអ្នករបួស ត្រូវបានដឹកទៅសង្គ្រោះឃ្លីនិកវាលរេញ៕