ព័ត៌មានជាតិ

គ្រឿងញៀនបានបំផ្លាញជីវិតអ្នកនិងគ្រួសារអ្នក

បាត់ដំបង: កាលពីថ្ងៃ ៦ ខែ មីនា ឆ្នាំ ២០២០ អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋា ននគរបាលខេត្តបាត់ដំបង ក៏ដូចមតិណែនាំការងារជំនាញពី លោកឧត្តមសេ នីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំ ងគ្រឿងញៀននៃស្នងការដ្ឋាន លោកវរសេនី យ៍ ឯក គឹម ពន្លក អធិការនគរបាលស្រុកកម្រៀង ដឹក នាំកម្លាំង ផ្នែកជំនាញ បង្រ្កាបករណីគ្រឿង ញៀន ខុស ច្បាប់ក្នុងមូលដ្ឋានភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបងបានចំនួន០១ករណី ដោយធ្វើការឃាត់ ខ្លួន ជនសង័្សយចំនួន០១នាក់៖
១-ឈ្មោះ យ៉ែម សុភា ហៅ នាង ភេទស្រីអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង ។
*វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹកកកI CE ចំនួន២៣ថង់ទម្ងន់៥១,១៩ក្រាម
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
-ថង់សម្រាប់រំលែកគ្រឿងញៀនមួយចំនួន
ជនសង្ស័យរួមជាមួយវត្ថុតាងនគរបាលស្រុកកំ រៀងបញ្ជូនមកការិយាល័យជំនាញដើម្បីរៀប ចំ សំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបា ត់ ដំ បង ចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់