ព័ត៌មានជាតិ

លូកយកទូរស័ព្ទគេពីក្រោយ ត្រូវម្ចាស់ឃើញទាន់ ស្រែឆោទ្បោ ខណៈសមត្ថកំពុងល្បាត ចាប់បានម្នាក់ និងរត់រួចម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ចវាយខ្នោះភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ ក្នុងកាបូបស្ពាយនារីម្នាក់ តែមិនសម្រេចកាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទី១០ សង្កាត់វត្តភ្នំ​ ខណ្ឌដូចពេញ​ ។

ជនសង្ស័យទី១.ឈ្មោះ​ ហេង​ ប្រុស​ ចាប់បាននៅកន្លែង​កើតហេតុ និងទី២​ ឈ្មោះ​ ពេជ្យ​ ជាអ្នកឈរបាំងបាន​រត់គេចខ្លួន។ ចំណែកនារីរងគ្រោះឈ្មោះសាន ច័ន្ទសុធីតា ភេទស្រីអាយុ១៩ឆ្នាំ។

តាមសម្ដីនារីរងគ្រោះ បានឲ្យដឹងថា នាងបានមកមើលការតាំងពិពណ៌ នៅក្នុងបណ្ណាល័យជាតិ​ ដោយនៅពេលនោះ នាងមានស្ពាយកាបូបពីក្រោយ​ ហើយស្រាប់តែលេចមុខក្រុមជនសង្ស័យ ធ្វើសកម្មភាពលួចទូរស័ព្ទ ក្នុងកាបូបនាងពីក្រោយ​ តែត្រូវនាងឃើញទាន់ ទើបស្រែឆោទ្បោ​ ក៏ត្រូវសមត្ថកិច្ចឃាត់បាន។

វត្ថុតាងដកហូតបានមាន៖ ទូរស័ព្ទម៉ាក Huwei Nova2I។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់