ភ្នំពេញៈ យោងតាមផេករបស់អគ្គសស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឈ្មោះ វ៉ាន់ សុខសីហា ហៅអគ្គីនេត្រ ដែលបានបង្ហោះព័ត៌មានមិនពិតថា យន្តអាចការពារជំងឺកូវីដ១៩បាននោះ ដែលផ្ទុយទាំងស្រុងពីការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការខណ្ឌទួលគោក បនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរចម្លើយពាក់ព័ន្ធលើករណីនេះ។ នៅចំពោះមុខសមត្ថកិច្ច លោកអគ្គីនេត្រ បានសារភាព និងយល់ព្រមទទួលកំហុសដែលខ្លួនបានចុះផ្សាយព័ត៌មានមិនពិតនេះ ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ ។…
មតិយោបល់