Post News Media ព័ត៌មានជាតិ លោះព្រលឹងអស់ ...

លោះព្រលឹងអស់ កំពុងជិះម៉ូតូ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសម៉ែកូន ២ នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្តបើកស្របទិសគ្នា បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស ត្រង់ចំណុចខ្លោងទ្វាវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

ម្ចាស់រថយន្តឈ្មោះ លី ឌី ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរជាអាជីវករ (គ្មានរបួស) រស់នៅភូមិផ្សារជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ដន ចាន់ធី ភេទ ស្រី អាយុ ៣៣ឆ្នាំ របួលស្រាល បើកបរម៉ូតូម៉ាក Honda Dream C125 ឆ្នាំ2015 ពាក់ស្លាកលេខ ភ្នំពេញ 1CY-5451និងអ្នករួមដំណើរ ឈ្មោះ សុខ លី អាយុ ៥ឆ្នាំ ត្រូវជាកូនរងរបួសស្រាល អ្នកទាំងពីរមានទីលំនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារម៉ូតូបើកបរហួសល្បឿន និងខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង ក៏ជ្រុលចង្កូតទៅបុករថយន្ត។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយ៕