ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! មន្រ្តីកាំកុងត្រូលរកឃើញ​ ប្រហិតត្រីឆ្កោកមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅផ្សារដើមគរ

ភ្នំពេញ: នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការណ៍ទាំង​៦​ផ្សារមាន៖ ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្រ្តីពិសោធន៍ និងគណ:កម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់
ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ។

ជាលទ្ធផលបានរកឃើញមានសារធាតុគីមីហាមឃាត់ បូរ៉ាក់នៅក្នុងប្រហិតត្រីឆ្កោកនៅផ្សារដើមគរ មានទម្ងន់ ១២ គីឡូក្រាម និងផ្សារទួលទំពូងនំបាញ់ឌុកទម្ងន់ ៣.៥ គីឡូក្រាម ត្រូវបានដកហូតយកមកបំផ្លាញចោលទៅតាមនិតិវិធី និងធ្វើកិច្ចសន្យាបញ្ជប់ការទទួលលក់រហូតដល់កែប្រែគុណភាពហើយទើបឲ្យលក់វិញ៕

មតិយោបល់