ព័ត៌មានជាតិ

ចេះតែមានហើយ! ត្រូវខាងស្រីប្តឹងពីបទរំលោភសេពសន្ថវៈទាមទារជំងឺចិត្ត៣០០០ដុល្លារ ខាងប្រុសព្រមសងតែ២៥០០ដុល្លារ ដោយបង់រំលោះ១ខែ១០០ដុល្លារ..

កំពង់ឆ្នាំងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៥ឆ្នាំ ហើយត្រូវបានគ្រួសារជនរងគ្រោះប្តឹងទាមទារសំណងជំងឺចិត្តចំនួន៣០០០ដុល្លារ តែខាងជនសង្ស័យព្រមសងតែ២៥០០ដុល្លារ ដោយយកជាការបង់រំលោះក្នុងមួយខែ១០០ដុល្លារ ប៉ុន្តែដោះស្រាយមិនចេញ ទើបសមត្ថកិច្ចសម្រេចចាត់ការតាមច្បាប់តែម្តង។

ករណីនេះកើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យខាងលើមានឈ្មោះ តុង ពុ​ទ្ធី ហៅអា​ព្រលិត។ ចំណែកជនរងគ្រោះមានអាយុ១៥ឆ្នាំ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងសាកសួរ ហើយកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ចាត់ការ​តាមនីតិវិធីច្បាប់ ៕

មតិយោបល់