ភ្នំពេញ: ក្នុងប៉ុន្មានថ្ងៃនេះ គេចាប់អារម្មណ៍ថា រូបថតចាស់ៗ កាលពីអតីតកាលរបស់តារាចម្រៀងល្បីឈ្មោះ លោក សុគន្ធ ថេរ៉ាយុ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយត្រូវគេ Share និងបញ្ចេញយោបល់ប្លែកៗ យ៉ាងគគ្រឹកគគ្រេងនៅលើហ្វេសប៊ុកនោះផង។ លោកសុគន្ធ ថេរ៉ាយុ បានចាត់ទុករូបថតចាស់ៗទាំងនេះ ថាជារូបភាពបែកស្លុយ និងបានបង្ហាញនូវអារម្មណ៍ចង់អស់សំណើចនៅពេលមានការប្រៀបធៀបរវាងរូបលោកនាពេលបច្ចុប្បន្ន។
លោក សុគន្ធ ថេរ៉ាយុ បានអះអាងថា រូបដែលបានបង្ហោះនេះ គឺនៅពេលលោកស្ថិតក្នុងវ័យ១៦ឆ្នាំ និង២១ឆ្នាំ ដែលក្នុងពេលនោះគឺរូបរាងរបស់លោកមានភាពស្គមស្គាំង និងមានទម្ងន់ប្រមានតែ៥០ជាងប៉ុណ្ណោះ។
លោកថា ការបង្ហោះរូបភាពទាំងនោះ គឺដើម្បីរំលឹកពីអនុស្សាវរីយ៍ កាលលោកបានដើរកម្សាន្ត ជាមួយគ្រួសារក្នុងប្រទេសសិង្ហបុរី និងចង់ឲ្យមហាជនបានឃើញមុខមាត់រូបរាងរបស់លោក កាលពីជំនាន់ដែលលោកនៅស្គម។ លោកថា ក្រៅពីរូបថតបែកស្លុយទាំងនោះ គឺលោកនៅមានរូបភាពដែលគួរឲ្យសំណើចជាច្រើនទៀត ដោយគ្រាន់តែមិនចង់បង្ហោះ ដើម្បីកុំឲ្យអ្នកគាំទ្រអស់សំណើច។ មកទល់ពេលនេះ គេចាប់អារម្មណ៍រូបភាពរបស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលមានការចំអន់ថា នោះជារូបភាពពិតជាបែកស្លុយមែន ដោយសារតែមានមុខមាត់ និងរូបរាងមិនដូចមុខមាត់ របស់លោក ដែលមានវ័យប្រមាណប្រមាណ២៨ឆ្នាំនាពេលនេះនោះ៕
មតិយោបល់