រតនគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១និង៥៦នាទី មានករណី ហិង្សាដោយចេតនា (ចាក់នឹងកាំបិតចុងស្រួច) នៅចំណុចស្ពានអូរតាងក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវើនសៃ បណ្តាលឲ្យរងរបួសមនុស្សម្នាក់(របួសស្រាល)។
ជនរងគ្រោះឈ្នោះ វៀង ដំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រកៅស៊ូក្រុមហ៊ុនម៉ាងយ៉ាងបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន បានត្រូវជនសង្ស័យចាក់មួយកាំបិតត្រូវចំស្មាខាងស្តាំមួយកន្លែងរងរបួសស្រាល។ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន កម្លាំងជំនាញអធិការនគរបាលស្រុកវើនសៃ កំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី៕
មតិយោបល់