ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ស្លាក​លេខ​ភ្នំពេញ ​2U​-63​85 ជិះដោយមនុស្ស១ក្រុមស្លៀកឯកសណ្ឋាន​ជា​មន្ត្រី​​នគ​រ​បាល​និង​ស៊ី​វិល បង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៦អា បើករត់រហូតដល់ផ្លូវជាតិលេខ៥..

ភ្នំពេញៈ ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ឡិចស៊ីស​RX330 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2U​-63​85​ បើក​ដោយ​បុរស​មួយ​ក្រុម​មាន​គ្នា​៤​​​នាក់ មាន​ពាក់​ឯកសណ្ឋាន​ជា​ មន្ត្រី​​នគ​រ​បាល​ និង​ស៊ី​វិល​ បានបត់ឆ្លងផ្លូវមិនបានស៊ីញ៉ូ ត្រូវម៉ូតូ២គ្រឿង ម៉ាកសង់​ប៊ិ​ច​សេ១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1CE-0700​ និងម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FZ-6841ជិះឌុបគ្នាទាំង២គ្រឿងសរុបមានគ្នា៥នាក់ បណ្តាលឲ្យអូសពេញផ្លូវ របួសធ្ងន់៤នាក់ និងស្រាលម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨​ ផ្លូវជាតិ​លេខ​៦អា សង្កាត់​ជ្រោយចង្វារ​​ ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ ​។ ​

សូមបញ្ជាក់ថា ពេលដែលកើតហេតុភ្លាមៗ រថយន្តខាងលើបានបើករត់គេចដល់​ផ្លូវជាតិ​លេខ​៥ ក្នុងខណ្ឌឫស្សីកែវ ទើបត្រូវប្រជាពលរដ្ឋឃាត់រថយន្តបាន ចំណែកអ្នកដែល ពាក់​ឯកសណ្ឋាន​ជា​ មន្ត្រី​​នគ​រ​បាល​ និង​ស៊ី​វិលនៅលើរថយន្តខាងលើបានចុះគេចខ្លួនបាត់អស់តែម្តង។

បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន​​នគ​បាលរាជធានី​ភ្នំពេញ រង់ចាំការ​​ដោះស្រាយ​ តាមច្បាប់បន្តទៀត៕

មតិយោបល់