Post News Media ព័ត៌មានជាតិ First News៖ (...

First News៖ (ព័ត៌មានបឋម) រថយន្តដឹកដី បុករថយន្តដឹកដបទឹកបរិសុទ្ធ ក្រឡាប់ខ្ទេចទាំង២គ្រឿងនៅផ្លូវទំនប់កប់ស្រូវ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកដី បុករថយន្តដឹកដបទឹកបរិសុទ្ធ បណ្តាលឲ្យរថយន្តដឹកដីក្រឡាប់ផ្ងារជើង ចំណែករថយន្តដឹកទឹកសុទ្ធវិញធ្លាក់ផ្លុវខ្ទេចស្ទើរទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១១នាទី រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕