បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំណត់បានកីឡាករគោលដៅសម្រាប់ចំណាយនៅរដូវកាលដោះដូរខាងមុខនេះហើយដែលក្នុងនោះមានម្នាក់ជាកីឡាករវ័យក្មេងរបស់ក្លឹបបារាំង Monaco ផងដែរ។
ប្រភពដដែលបានសរសេរទៀតថាក្លឹបបានធ្វើការតាមដានយ៉ាងកៀកកិតបំផុតចំពោះកីឡាករវ័យទើបតែ២១ឆ្នាំ Aurelien Tchouameniដោយវិភាគទាំងអត្តចរិតនិងជីវិតផ្ទាល់ខ្លួនរបស់កីឡាករផងមុនពេលដែលការដោះដូរនឹងអាចធ្វើឡើងនៅរដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណាក្តីក្លឹបក៏បានបញ្ជាក់អំពីផែនការរបស់ខ្លួនក្នុងការបន្តចង់បានកីឡាករ Declan Rice របស់ក្លឹបញញួរធំ West Ham នៅឡើយពីព្រោះថាបញ្ជីកីឡាករជាច្រើនដែលមិនទាន់អាចវិលត្រឡប់មកជួយក្លឹបវិញបាននៅឡើយ៕
មតិយោបល់