ព័ត៌មានជាតិ

អគ្គិភ័យឆេះហាងនំបុ័ង សូសូគីគីវង់ បណ្តាលឲ្យរងការខូចខាត នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០២និង១៥នាទីរសៀល មានករណីអគ្គិភ័យកើតឡើង នៅត្រង់ចំណុច ហាងនំបុ័ង សូសូគីគីវង់ ផ្លូវជាតិលេខ២ ស្ថិតភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ឃ្លាំងរងគ្រោះឈ្មោះ ចែ លក្ខិណា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ លក់ដូរ ។ ករណីនេះមូលហេតុ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ។

ប្រភេទសំណង់ៈ សង់ពីដែកប្រក់ស័ង្កសី (ទំហំ ៣០ម៉ែត្រx ៣០ម៉ែត្រ ) ។ សម្ភារៈខូចខាត (ឡ ចំហុយនំបុ័ង ទំហំ៨ម៉ែត្រ x១២ម៉ែត្រ) និងពុំបណ្តាលឲ្យមនុស្សស្លាប់ ឬក៏រងរបួសនោះទេ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៣គ្រឿង៖ ១/ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ០២គ្រឿង ។ ២/ រថយន្តអគ្គិភ័យ ស្រាបៀកម្ពុជាចំនួន ០១គ្រឿង ។ ពន្លត់ចប់នៅវេលាម៉ោង១៤និង៤០នាទី នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់