ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៤នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់

​ប៉ៃលិនៈ ឃាត់ខ្លួនជនសង្ស័យបានចំនួន១៤នាក់ ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខុសច្បាប់។

ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដ ប៉ៃលិន។

ដោយមានការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកលោកអនុសេនីយ៍ឯក កន សារុន នាយការិយាល័យស្តីទី នៃការការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដឹកនាំកម្លាំងចុះធ្វើការ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ១៤នាក់ (ស្រី ១២នាក់) ដកហូតសន្លឹកបៀរ បានចំនួន៣ហ៊ូ និងកម្រាលក្រមាចំនួន៣ ដែលជនសង្ស័យទាំងនោះមានឈ្មោះដូចខាងក្រោម៖
១- សុខ ចន ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរកសិករ
២- សែម គឹមស៊ាន ភេទប្រស អាយុ ២៥ឆ្នាំ មុខរបរកសិករ
៣- ចាន់ បុប្ផា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកសិករ
៤- សុខ ស្រីមូល ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកសិករ
៥- យ៉ា អេត ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរកសិករ
៦- អាន ស៊ីម ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរកសិករ
៧- សែម ស្រីមុំ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកសិករ
៨- កង សុភណ្ឌ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ
៩- នង នឿន ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរកសិករ
១០- កៅ រែម ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរកសិករ
១១- សុខ គឹមស្រាន់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ
១២- ម៉ុត ចានលីម ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកសិករ
១៣- សៀវ ស្រីធំ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរកសិករ
១៤- សឿង ឬទ្ធី ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរកសិករ
ជនសង្ស័យទាំង ១៤នាក់ ខាងលើរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការអប់រំ ណែនាំ និងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់