ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-1359 បើកបរដោយ មន្ត្រីយោធាសក្ដិ៤កន្លះ ម្នាក់ បានបុកបង្គោលភ្លើងនិងស្លាកសញ្ញា ពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសួគ៌ា ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២យប់ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ មន្ត្រីយោធាសក្ដិ៤កន្លះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ា ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់