ព័ត៌មានជាតិ

ចេញពីគុក​មិនប៉ុន្មានផង ឥទ្បូវសមត្ថកិច្ច ចាប់ចូលគុកម្ដងទៀត…..

ព្រះសីហុនៈ កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្លឹបឆេះ ជាប់កាស៊ីណូជិនប៉ី ស្ថិតនៅក្រុមទី១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចោរកម្ម ដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចកាច់បំបែកសោកម៉ូតូជនរងគ្រោះម៉ាក ស្កុបពី ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HD-១៤៩២ ដែលចតទុកនៅមុខក្លឹបឆេះ ជាប់កាស៊ីណូជិនប៉ី រួចជិះគេចខ្លួនបាត់ ។

ជនសង្ស័យឈ្មោះ នុត ប៊ុនថន ហៅ ខ្មៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ) ជាមុខសញាសកម្មលួចឆក់ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ ជនរងគ្រោះបានតេរាយការណ៍ប្រាប់ សមត្ថកិច្ចតាមទូរស័ព្ទ បន្ទាប់មកកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាងម៉ូតូ ដែលជនសង្ស័យលួចយកបាន នៅមុខកាស៊ីណូ ឡាយអ៊ិន ចាស់ នៅវេលាម៉ោង ៧ និង ៥០នាទីយប់។

សម្ភារបាត់បង់ រួមមាន៖
– ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HD-១៤៩២ មានលេខតួ និងលេខម៉ាស៊ីន ១៥៩០១១៤៥ ។

វត្ថុតាងចាប់យកបាន៖
– សោច្នៃសម្រាប់កាច់បំបែកសោម៉ូតូ ០២
– សោរលេខ៨ ចំនួន ០១
– សោអូរតូចំនួន ០១
– ក្បាលសោលេខ៨ ចំនួន ០១
– ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ស៊េរីឆ្នាំ២០១៨ ពណ៌ស មានលេខតួ និងលេខម៉ាស៊ីន ១៥៩០១១៤៥ និងស្លាកលេខៈ ភ្នំពេញ ១HD-១៤៩២ កាច់ដាក់ក្រោមកែប ។ ( ផលនៃអំពើទុច្ចរិត )
– ម៉ូតូ ០១គ្រឿង ម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ២១១៧៩១៧ ។ ( ម៉ូតូជិះធ្វើសកម្មភាព )

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានជិះម៉ូតូរបស់គេម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ ទៅចតទុកចោលនៅផ្លូវកែងសាលាកម្មករ បន្ទាប់មកគេបានចូល ទៅកាច់បំបែកសោក លួចយកម៉ូតូរបស់ជនរងគ្រោះម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HD-១៤៩២ មានលេខតួ និងលេខម៉ាស៊ីនៈ ១៥៩០១១៤៥ ដែលចតទុកនៅមុខក្លឹបឆេះជាប់កាស៊ីណូជិនប៉ី ពេលយកម៉ូតូបានហើយ ជនសង្ស័យរូបនេះ បានជិះគេចខ្លួន រួចកាច់ស្លាកលេខម៉ូតូ ទុកក្រោមកែប នៅពេលដែលគេកំពុងជិះម៉ូតូគេចខ្លួន ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់