ព័ត៌មានជាតិ

កំពុងបង្រៀន​ក្មួយ​បើកបរសុខៗ ស្រាប់តែរថយន្តហោះរំលងសួន

ភ្នំពេញ: ករណីបង្កការភ្ញាក់ផ្អើលមួយ ដោយបុរស​ម្នាក់ ​បាន​បង្រៀន​ក្មួយ​បើក​រថយន្ត ដល់ពេល​ស្លន់​ពេក ស្រាប់តែ​ច្រទ្បំ​ហ្គែ​បថាជាហ្វ្រាំងជាន់ន្ថែម មានអីរថយន្ត​​ហោះ​រំលង​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ ទៅ​ប៉ះ​អ្នក​ជិះ​ម៉ូតូសង់កូរ៉េ បណ្តាល​ឲ្យ​រង​របួសធ្ងន់។

ហេតុការនេះ កើតទ្បើងកាលពី​ម៉ោង​ ៨​និង​២០​នាទី​យប់ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់​ចំណុច​ផ្លូវហាណូយ កែង​ទំនប់​កប់​ស្រូវ ភូមិ​ត្រ​ពាំង​រង​ចាស់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅមុនពេល​កើតហេតុ​ឃើញ​បុរស​ម្នាក់ ​បាន​បង្រៀន​ក្មួយ​បើក​រថយន្ត​CAMRY ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-9671 លើ​ផ្លូវ​ហាណូយ​ មានទិសដៅពី​ត្បូង​ទៅ​ជើង ខណ:​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ឃើញរថយន្ត ​ហោះ​រំលង​សួនច្បារ ​កណ្តាល​ទ្រូងផ្លូវ​មក​ផ្លូវ​ម្ខាង​ទៀត បណ្តាល​ឲ្យទៅ​ប៉ះ​នឹង​ម៉ូតូ​អា​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1D-6375 ដែល​បើក​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ ​ដួល​រង​របួសធ្ងន់ ភ្លាម​ៗ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ​ដឹក​យក​ទៅ​សង្គ្រោះបាត់។

ក្រោយ​ហេតុការណ៍ ​អ្នក​បើករថយន្ត​បង្ក​ បាន​គេចខ្លួន​បាត់ នៅ​សល់​តែ​ពូ​ ដែល​ជា​អ្នក​បង្រៀន​ ត្រូវ​សមត្ថកិច្ច​ហៅ ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចំណែក​ម៉ូតូ​រង​គ្រោះ និង​រថយន្ត ត្រូវបាន​យក​មក​រក្សា​ទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់