ព័ត៌មានជាតិ

ក្មេងស្រី​ម្នាក់​បង្ហាញ​អាជីវកម្ម​ផ្លូវភេទ​នៅលើ​ហ្វេ​សប៊ុក​

​នាង Huyen បាន​ថត​រូបភាព​ខ្លួនឯង និង​អ្នកធ្វើកា​ជាមួយ​ដាក់​នៅ​លើ​ហ្វេ​សប៊ុក ដើម្បី​លេង​ជាមួយនឹង​អតិថិជន​របស់​ខ្លួន ដើម្បី​ធ្វើឲ្យ​ពួកគេ​សប្បាយរីករាយ ដែល​ថត​នៅ​សណ្ឋាគារ ផ្កាយ ៣ ។​

​កាលពី​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅ នេះ ប៉ូលិស BA Trung Hai នា​ទីក្រុង ហាណួយ បានឲ្យដឹងថា រូបភាព​ដែល​បាន​បង្ហោះ​នេះ ជា​រូបភាព​បង្ហាញ​ពី​ជីវ​កម្ម ផ្លូវភេទ នៅលើ​អន​ឡា​ញ និង​ស្ថិតនៅ​ក្នុង​ការកាត់ទោស ចំណែក​ឈ្មួញកណ្តាល​ក៏​ជាប់គុក ។ ស្រីពេស​ពេស្យា Do Thi Huyen កើត​នៅ​ឆ្នាំ ១៩៩៣ ដោយ​មាន​ទីលំនៅ​បច្ចុប្បន្ន នៅ Truong Dinh សង្កាត់ Hai Ba Trung ទីក្រុង ហាណូយ​។​

​នាង Huyen មិន​ត្រឹមតែ​បង្ហោះ​រូបថត​របស់​ខ្លួនឯង​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង យក​រូបភាព​អ្នកធ្វើការ​ជាមួយ​បង្ហាញ​លើ​អ៊ី​ន​ធឺ​ណេត​ផងដែរ ដើម្បី​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​របស់ខ្លួន​។​បន្ទាប់​ពី អតិថិជន​ដែល​ជា​ភ្ញៀវ​នៅលើ​អន​ឡាញ​ហ្វេ​សប៊ុក​នេះ ជ្រើសរើស​យក​ទើប​នាង​ប្រកាស​ពី​តម្លៃ ហើយ​តម្រូវឲ្យម​ក​រួមភេទ នៅ​សណ្ឋាគារ​ផ្កាយ ៣ ខាងលើ​។​

​បន្ទាប់​ពី​រុករក​របស់​ប៉ូលិស​អស់​រយៈពេល​ជិត​មួយខែ ពោល​គឺ​ខែ មេសា នេះ ប៉ូលិស​បាន​ក្តាប់បាន ដើ​មទង និង​រហូត​ដល់​ចាប់​ខ្លួន មេ​ឈ្មួញ និង​សហការី ២ កន្លែង ដែល​លក់​សេវាកម្ម​ផ្លូវភេទ​នេះ គឺ​នៅ Huong Giang ផ្លូវ Mai Hac De សង្កាត់ Hai Ba Trung ។​
​នាង Huyen បាន​សារភាព​ថា កាលពី​មុន​នាង​ធ្លាប់បាន​ទទួល​ទូរស័ព្ទ ពី​ភ្ញៀវ​ដែល​ជា​បុរស បានខ​ល​ទៅ​សួរ​បុគ្គលិក​សណ្ឋាគារ Huong Giang Hotel ។ Huyen ក៏​បាន​យល់ព្រម ចំនួន​ទឹកប្រាក់ ៤ លាន​ដុង ឲ្យ​ឈ្មួញកណ្តាល ៣ លាន និង ឲ្យ​អ្នក​ការពារ ១​លាន ។​

​មេដឹកនាំ​នៃ​នាយកដ្ឋាន ប៉ូលិស ទីក្រុង ហាណូយ បានបញ្ជាក់​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត ជាពិសេស​ហ្វេ​សប៊ុក​សម្បូរ​អាជីវកម្ម ផ្លូវភេទ នេះ​ណាស់ និង​មាន​ទាំង​ទូរស័ព្ទ ទំនាក់ទំនង​ដៃ​ផ្លូវភេទ​នៅ​លើ ហ្វេ​សប៊ុក​ទៀតផង ដែល​ទាំងនេះ​ស្ថិត​នៅក្នុង​បទល្មើស​ព្រហ្មទណ្ឌ​៕
https://i1272.photobucket.com/albums/y389/domneng/thieu-nu-9x-len-facebook_zps78a0535a.jpg
https://i1272.photobucket.com/albums/y389/domneng/thieu-nu-9x-len-facebook-quang-cao-duong-day-mai-dam_zpse0a74cc1.jpg

មតិយោបល់