ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះស្លាប់ពីរនាក់របួសធ្ងន់បីនាក់

សៀមរាប: ពិតជាគួឲ្យរន្ធត់ណាស់ ម៉ូតូ២ គ្រឿងបុកគ្នា ស្លាប់ពីរនាក់នៅកន្លែងឯអ្នករួមដំណើរបីនាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរម៉ូតូបុកគ្នានៅស្រុកពួក ខេត្តសៀមរាប ។
ហេតុការណ៍នេះបានកើតឡើង នាយប់ថ្ងៃទី ២៣ ខែ មករាឆ្នាំ ២០២០ នៅចំណុចផ្លូវកៅស៊ូក្នុង ភូមិ ព្រលិត ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចឲ្យដឹងថាគ្រោះថ្នាក់នេះបង្កឡើង ដោឃម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ម៉ូតូទី១គ្រឿងម៉ាក ស្គូបពី(SCOPY) ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-8627 បើកបរដោយឈ្មោះ តឹក សំអាត ហៅចយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករស្នាក់នៅ នៅភូមិនគរភាស ឃុំនគរភាស២ ស្រុកអង្គរជុំ ខេត្តសៀមរាបស្លាប់បើកពី ជើងទៅត្បូង ។

អ្នករួមដំណើរឈ្មោះអឿប រ៉ាដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ដាច់ជើងឆ្វេង។

ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៨
ពាក់ស្លាកលេខ ប.ជ-1S -9420 បើកបរដោយឈ្មោះ គឿម កាយ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករស្នាក់នៅភូមិស្រះ ឃុំរើលស្រុកពួក ខេត្តសៀមរាប បើកពីត្បូងទៅជើងស្លាប់។ អ្នករួមដំណើរទី១ -ធឿម ធៀមភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ។ ទី២-ឈ្មោះ មាន មាំ ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ រងរបួសធ្ងន់ ។ ពួកគេស្នាក់នៅនៅភូមិឃុំ ជុំគ្នា ក្នុងភូមិ ខាងលើនៃស្រុកពួក ។ ប្រភពបន្តថា តាមការ ស្រាវជ្រាវនិងពិនិត្យកន្លែងកើតហេតុ ដោយសារម៉ូតូទាំងពីរគ្រឿងខាងលើ បើកបរល្បឿនលឿននិង មិនប្រកាន់ស្តាំទាំងសងខាង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅវាស់វែង និងឃកវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយ ។

ជន រងគ្រោះដែលរងរបួស ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ឯសាកសព ប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕

មតិយោបល់