ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីជនបរទេសមួយក្រុមបានសម្រេច ត្រង់ចំណុចផ្លូវ៣០២ កែង និងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ជនរងគ្រោះ ជាជនបរទេសមួយក្រុមមានគ្នាចំនួន ៦នាក់ស្រី៣នាក់ ប្រុស៣នាក់ បានធ្វើដំណើរដោយថ្មើរជើង តាមបណ្ដោយផ្លូវ៣០។
នៅក្នុងកាបូបមានលុយ២៤ដុល្លារ និងលុយខ្មែរ ២០០០រៀលតែប៉ុណ្ណោះ។
ជនសង្ស័យទី១.ឈ្មោះ នៅ រ័ត្ននា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាវិទ្យាល័យទួលទំពូង រស់នៅផ្ទះលេខ១៨៦ ផ្លូវលេខ៣១ BT សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ (អ្នកបើកម៉ូតូ) និងទី២ឈ្មោះ ឈន សាយសូគី អាណាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលា ABI រស់នៅផ្ទះលេខ៩១E ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (អ្នកឆក់)។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ ម៉ាកហុងដា សង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW 4841 និងកាបូបដែលឆក់ពីជនបរទេស។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាំង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធី៕
មតិយោបល់