ពោធិ៍សាត់ៈ ករណីឃាតកម្មយ៉ាងព្រៃផ្សៃមួយបានកើតឡើង ខណៈបុរសម្នាក់កំពុងហូបបាយជាប្រពន្ធ ត្រូវឃាតករបាញ់ប្រហារ ស្លាប់ក្នុងថ្លក់ឈាម គួរឲ្យសង្វេគបំផុត កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចភូមិតាគង់ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុ មានជនមិនស្គាល់មុខបានលបបាញ់សម្លាប់បុរសម្នាក់ ឈ្មោះឈឹម យិន ភេទប្រុស អាយុ៣៤ឆ្នាំ ពេលកំពុងអង្គុយហូបបាយជាមួយប្រពន្ធនៅលើគ្រែក្នុងផ្ទះបាយ ចំភ្លៅមួយគ្រាប់ ចំក្រោមដោះមួយគ្រាប់ ចំលើដោះមួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែង។
ប្រភពបន្តថា ក្នុងករណីខាងលើនេះ សមត្ថកិច្ចដាក់ការសង្ស័យថា ជារឿងគុំនុំ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់