កំពង់ធំៈ នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង៧និង៣០នាទី នៅលើកំណាត់ផ្លវជាតិលេខ៦ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រថយន្ត បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ស្រ្តី២នាក់ និងរបួសធ្ងន់ក្មេងប្រុសម្នាក់។
រថយន្តសាំងយ៉ុង ពណ៌លឿង ស្លាកលេខភ្នំពេញ2AA.8097 បើកបរទិសដៅពីត្បូងទៅជើង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចចេញពីកន្លែងកើតហេតុទៅដល់ភូមិត្បូងក្រពើ ឃ្មុំកកោះ ស្រុកសន្ទុក ត្រូវបានកម្លាំងនគរបានប៉ុស្តិ៍រដ្ឋបាលកកោះ និងកម្លាំងប្រជាការពារ ឃាត់រថយន្តឲ្យឈប់ ប៉ុន្តែអ្នកបើកបរចុះរត់គេចខ្លួនបាត់) បានបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវពីលិចទៅកើត ឈ្មោះ សេង ណា ភេទស្រី អាយុ៤៥ឆ្នាំ(ស្លាប់នៅន្លែងកើតហេតុ) ឈ្មោះ ឃាន់ សំណាង ភេទស្រី អាយុ៦ឆ្នាំ(ស្លាប់នៅន្លែងកើតហេតុ)និង ឈ្មោះ ផល សុផាត ភេទប្រុស អាយុ១៨ខែ(របួសធ្ងន់) អ្នកទាំង៣ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ។
មូលហេតុជាបឋមបង្កដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងរថយន្តមានល្បឿនលឿន ។
ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ និងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក៕
មតិយោបល់