ព័ត៌មានជាតិ

យុទ្ធនាការផ្សព្វផ្សាយដល់ពលរដ្ឋ ដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ

ឧ​ត្ត​រ​មានជ័យៈ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ចុះ​​ផ្សព្វផ្សាយ ​ដោយ​មេក្រូ ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦។

​ក្នុង​យុទ្ធនាការ​ចុះផ្សព្វផ្សាយ​នោះ​ផងដែរ ​​លោក​វរសេនីយ៍ទោ ស៊ីម​ វ​ណ្ណះ អធិការនគរបាល​ស្រុក​អន្លង់វែង ​ក៏​បាន​បើក​ការប្រជុំ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ និង​ប៉ុស្តិ៍​រដ្ឋបាល ​ស្តីពី​ការ​ចុះ​ធ្វើ អត្ត​សញ្ញាណប័ណ្ណ​ ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក ​បន្តទៀត ​​ចាប់​ផ្តើម​ធ្វើ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៩​ ខែកក្កដា ឆ្នាំ​២០១៦ ​ដោយមាន​ការចូលរួម​ដោយ​លោក នាយ​-​នាយរង​ផ្នែក​ជំនាញ​ និង​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​អស់​ និង​មន្ត្រី​ជំនាញ ​ដែលមាន​វត្តមាន​សរុបចំនួន​១៥​នាក់​៕

មតិយោបល់