ឥណ្ឌា៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៣ ក្នុងនោះមាន Toshiba ,Sharp និង Foxconn បាននិងកំពុងតែចាប់ផ្ដើមវាយលុយទីផ្សារប្រទេសឥណ្ឌាជាថ្មី បន្ទាប់ពីបោះបង់ទីផ្សារយក្សមួយនេះអស់រយៈពេលជាច្រើន។
ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Toshiba និង Sharp បានមើលឃើញទីផ្សារប្រទេសឥណ្ឌា ដោយអាចចាប់ផ្ដើមវាយលុយទៅលើផលិតផលផ្សេងៗដូចជា ស្មាតហ្វូន, ទូរទស្សន៍, ម៉ាស៊ីនបន្សុតខ្យល់, ម៉ាស៊ីនត្រជាក់ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ។
ចំណែកក្រុមហ៊ុន Foxconn របស់តៃវ៉ាន់វិញ បានសហការជាមួយនឹងរដ្ឋាភិបាលឥណ្ឌា ដោយបានសាងសង់រោងចក្រដ៏ធំមួយនៅលើទឹកដីឥណ្ឌា សម្រាប់ផ្គត់ផ្គង់នូវផលិតផលរបស់ក្រុមហ៊ុន Apple មានដូចជា iPhone, iPad និងម៉ាស៊ីន Mac ជាដើម។
យោងតាមការបញ្ជាក់ពីបុគ្គលិកជាន់ខ្ពស់របស់ Toshiba និង Sharp បានឲ្យដឹងថា នៅខែក្រោយនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមលក់នូវផលិតផលរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសឥណ្ឌា ព្រោះថាបើបង្អង់ វានឹងបាត់បង់ឱកាស។
គួរបញ្ជាក់ផងដែរថា លោក Mark Zuckerberg មេធំ Facebook និងលោក Tim Cook មេធំ Apple បាននិយាយដូចជាថា ឥណ្ឌាគឺជាទីផ្សារធំទី២របស់ខ្លួន ហើយទៅអនាគត់វានឹងអាចក្លាយជាទីផ្សារអាទិភាព៕
មតិយោបល់