ព្យុងយ៉ាង៖ មេដឹកនាំផ្ដាច់ការវ័យក្មេងកូរ៉េខាងជើង លោក គឹម ជុនអ៊ុន បានប្រាប់ទៅកាន់ទាហានរបស់ខ្លួនឲ្យមានត្រៀមខ្លួនក្នុងការធ្វើសង្គ្រាម ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃសៅរិ៍។
ការប្រកាសឲ្យត្រៀមខ្លួនធ្វើសង្គ្រាមនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប្រកាសធ្វើសមយុទ្ធរួមគ្នានៅដើមខែមីនានេះ ដោយមានទាហារកូរ៉េខាត្បូង ២០០.០០០នាក់ និងអាមេរិក ៣.៧០០នាក់។
លោក គឹម ជុនអ៊ុន បានប្រាក់ទាហានខ្លួនថា ឲ្យធ្វើការវ៉ឹកហាត់បន្ថែម ខណៈដែលអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធានៅថ្ងៃទី០៣ ខែមីនា ដោយហៅសមយុទ្ធនេះថា ជាការការពារធម្មជាតិ ប៉ុន្តែកូរ៉េខាងជើងបាននិយាយថា នេះជាការគំរាមកំហែង៕
មតិយោបល់