ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គគង់នៅវត្តជោត្តញាណ មានជំងឺវិកលចរិត ធ្វើអត្តឃាតចង.កបញ្ចប់ជីវិត!

កោះកុងៈ កាលពីវេលាម៉ោង១១និង២០នាទី ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០១៨ នៅវត្តជោត្តញ្ញាណ មានករណីព្រះសង្ឃមួយអង្គធ្វើអត្តឃាតចង.ក​​នឹងព្រឹលខ្យលលើបង្អួចក្នុង វត្តជោត្តញាណ ស្ថិតនៅក្នុង ភូមបឹងឃុនឆាង សង្កាត ស្មាកមានជ័យ ក្រុងខេមភូមិន្ទ។

​សាកសពឈ្មោះ អ៊ុន ធា ភេទ ប្រុស អាយុ​៣៧ ឆ្នាំ ជាព្រះសង្ឃវត្ត ជោត្តញាណ។
មូលហេតុ មានជំងឺ​វិកលចរិត​​បានទៅបើកថ្នាំជារៀងរាល់ខែ លុះដល់ថ្ងៃទី ១៦ ខែ ធ្នូ ២០១៨ វេលាម៉ោង ១១ ពេលឆាន់ត្រង់មិនឃើញលោកទៅឆាន់ត្រង់ ហើយម្ដាយរបស់លោកបានទូរស័ព្ទរកលោកតែមិនលើក ហើយម្ដាយសពបានតេរកលោកឈ្មោះ កើត សំរិធ ទៅមើលហើយស្រាប់តែឃើញចង.កស្លាប់បាត់តែម្ដង។

ចូលរួមពីមន្ទីរពេទ្យខេត្ត មេភូមិបឹងកញ្ឆាង មេប៉ុស្តិ៍ស្មាកមានជ័យ កម្លាំងព្រហ្មទណ្ឌការិល័យកម្រិតធ្ងន់ ពេទ្រខេត្ត សម្របសម្រួលដោយលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង៕

មតិយោបល់