ព័ត៌មានជាតិ

រថយន្តតាកូម៉ាបើកមិនប្រកាន់ចំណែកផ្លូវ បុកម៉ូតូដួល​ស្រាប់តែម៉ូតូ២គ្រឿងទៀតមកបុកបន្ថែម រងរបួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញៈ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍​​រវាងរថយន្តនិងម៉ូតូចំនួន៣គ្រឿង ត្រង់ចំណុចមុខសាលាបឋមសិក្សាក្រាំងពង្រ នៅលើផ្លូវជាតិលេខ៣ ភូមិក្រាំងពង្រ សង្កាត់ក្រាំង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួនមនុស្ស​៣នាក់​។

ភាគីរថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​2AB. 5628 បើកបរដោយឈ្មោះ នួន សំណាង ភេទ​ប្រុស អាយុ២៥ឆាំ្ន មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L.6519 អ្នកបើកបរ(ពុំស្គាលអត្តសញ្ញាណរងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ)។ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK.5775 បើកបរដោយឈ្មាះ អ៊ុក ធឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ(រងរបួសស្រាលសម្រាកនៅ​ព្យាបាលមណ្ឌលសុខភាពអន្លុងរមៀត)។ និងម៉ូតូម៉ាក Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D.3554បើកបរ(ពុំស្គាលអត្តសញ្ញាណរងរបួសស្រាល)។

មុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកបរបញ្រ្ចាសទិសគ្នា រថយន្តបើកបរពីជើងទៅត្បូងនិងម៉ូតូទាំង៣គ្រឿងបើកបរពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ រថយន្តចូលចំណែកផ្លូវម៉ូតូរួចក៏បានបុកម៉ូតូសង់០១០បោកដួលបណ្តាលឲ្យម៉ូតូ២គ្រឿងទៀតបុកម៉ូតូដែលដួលតែម្តង។
​មូលហេតុ: មកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។​

​បច្ចុប្បន្ន អ្នកបើកបរនិងវត្ថុតាងត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់