ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋជៀសឲ្យឆ្ងាយពីគ្រឿងញៀន! សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យមានទាំងបរទេស និងខ្មែរ ក្រោមបទ​សង្ស័យថា ​ជា​ក្រុម​ជួញ​គ្រឿងញៀន

កំពតៈ ជនសង្ស័យបរទេស​ ២​នាក់ ​និង​ស្ត្រី​ខ្មែរ​ម្នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹង​ក្រុម​ជួញ​​គ្រឿងញៀន​បន្ទាប់ពីរ​ឃើញ​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កាលពី​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ប្រតិបត្តិការ​នេះ ​បាន​ធ្វើឡើង​នៅក្បែរ​មន្ទីរ​ប្រៃ​ណី​យ៍ ​និង​ទូរគមនាគមន៍​ខេត្តកំពត ​ស្ថិតក្នុង​ភូមិ១ឧសភា​ សង្កាត់​កំពង់​កណ្តាល ក្រុង​/ខេត្តកំពត ។

ជនសង្ស័យ​ខាងលើ៖ ទី១.ឈ្មោះ តាស​ដឺ​លែ​ន អូន​ដឺ ( Tasdelen Onder ) ភេទ​ប្រុស អាយុ ៣៧ឆ្នាំ ទី២.ឈ្មោះ អែន​ចឺ​ឡា អូ​រី​ប្យា​ណូ​វណា ( Anjerla Oribjanovna ) ភេទ​ស្រី អាយុ ២៩ឆ្នាំ និងទី៣.ឈ្មោះ មុំ សុភា អាយុ ២៨ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត។

សមត្ថកិច្ច បានឲ្យដឹងថា ​ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅទីតាំងខាងលើ ដោយបានធ្វើការ​ឆែក​ឆែរលើ​ជនបរទេស​ប្រុស​ស្រី​ពីរ​នាក់ រួមទាំង​ស្ត្រី​ខ្មែរ​ម្នាក់។ ជា​លទ្ធផលរកឃើញ​ទឹក​ថ្នាំ​សង្ស័យ​ថា ជា​សារធាតុ​ញៀន​មួយកញ្ចប់​ធំ ​ជាមួយ​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​ល​ចំនួន១,៥០៣គ្រាប់។

បន្ទាប់ពីរកឃើញវត្ថុតាង និងឃាត់ជនសង្ស័យ​ទាំងបី​នាក់នោះ សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​ហាង FIREFLY ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​ ដោយរកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន៥០០គ្រាប់​ រួមទាំង​ប្រភេទ​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន១៨០គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់២៦៤,៨៦ក្រាម​បន្ថែមទៀត៕

មតិយោបល់