ព័ត៌មានជាតិ

អាសូរណាស់! ជិះម៉ូតូយកកាតឲ្យប្ដីប៉ះដៃចង្កូត នឹងរថយន្តដួលអូសប្រហែល ១០០ម៉ែត្រ

កណ្ដាល: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់ភេទស្រីរងបួសស្រាលប្រុសម្នាក់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី ចន្លោះគីឡូម៉ែត្រលេខ១០-១១ លើកំណាត់ផ្លូវជាតិលេខ១៤ ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។

បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក អ៊ីស៊ុយស៊ុយ ប្រភេទ ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0425 បើកបរដោយឈ្មោះ ទឹម សុខជា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្ដ នៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈ ខេត្តកំពង់ចាម។ លុះមកដល់កន្លែងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ស៊េរី2008 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-3283 បើកបរដោយឈ្មោះ គី គាង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរចម្ការ នៅភូមិបឹងកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្ដកណ្ដាល ពាក់មួកសុវត្ថិភាព-គ្មានកញ្ចក់មើលក្រោយ បើកបរក្នុងទិសដៅពីក្អមសំណទៅអ្នកលឿង ពីត្បូងទៅជើង (ស្របទិសគ្នា ) ស្លាប់នៅកន្លែងកើតហេតុរួមជាមួយដំណើរឈ្មោះ ចាន់ណា ឡុងណា ភេទប្រុស អាយុ ៤ឆ្នាំ នៅភូមិ ឃុំជាមួយគ្នារងរបួសស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកឃុំព្រែកដាច់មិនពាក់មួកសុវត្ថិភាព។

សន្និដ្ឋាន៖ ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកវ៉ារថយន្តបក់ដៃ ឲ្យឈប់ដើម្បីយកកាតឲ្យប្ដី ដែលរួមដំណើរនៅលើរថយន្ត ពេលនោះម៉ូតូក៏បានប៉ះដៃម៉ូតូជាមួយក្បាលរថយន្ត ហើយដួលចូលក្រោម រថយន្ដបានកិនពីលើម៉ូតូអូសប្រហែល ១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូតែម្ដង។

ក្រោយកើតហេតុអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួនមកកាន់អធិការនគរបាលស្រុក ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយកមករក្សាទុក នៅអធិការនគរបាលស្រុក៕

មតិយោបល់