ព័ត៌មានជាតិ

យុវជនម្នាក់ ចង.កសម្លាប់ខ្លួនដោយសារមានបញ្ហាខួរក្បាល

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រទះឃើញសពយុវជនម្នាក់បានចងកសម្លាប់ខ្លួនឯង ដោយសារមានបញ្ហាខួរក្បាល។

ករណីនេះកើតឡើងនៅម៉ោហ៨និង២០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ ខែម តុលា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ដោយបានយកខ្សែនីឡុង មកចងកខ្លួនឯង ជាប់នឹងផ្លានផ្ទះបណ្តាលឲ្យស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់