ព័ត៌មានជាតិ

ឡើងស្ងាត់ៗគាស់ផ្ទះគេ ចុះមកវិញ..ប្រជាពលរដ្ឋនិងសមត្ថកិច្ចចាំស្វាគមន៍!

ភ្នំពេញៈ​ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ៣នាក់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួន ក្រោយធ្វើសកម្មភាព​គាស់ផ្ទះប្រជាពលរដ្ឋ នៅភូមិព្រៃទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ធា រចនា អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ,ទី២​អាយុ១៤ឆ្នាំ ជាងម៉ាស៊ីនត្រជាក់​ និងទី​៣​ឈ្មោះ អិន ចាន់ដារ៉ា អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប អ្នកទាំង៣នាក់ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកម្ចាស់ផ្ទះមានឈ្មោះ យូ​ ចាន់ណាន អាយុ៣០ឆ្នាំ មុខ​របរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។​
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើស​កម្មភា​ព​ដូចការលើកឡើងរបស់ម្ចាស់ផ្ទះប្រាកដមែន​។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ​ បានចុះទៅនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌដង្កោ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទោសតាមនីតិច្បាប់៕

មតិយោបល់