ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង០០នាទី កម្លាំងផែនជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅចំណុចក្រុមហ៊ុនផ្ញើសម្ភារៈ J&T ស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ហន ចាន់ទី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ។ ២- ឈ្មោះ រឿន កែវសោភា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរមិនពិតប្រាកដ ។
ដកហូតសម្ភារៈវត្ថុតាង ៖ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ប្រភេទម៉ាទឹកកក ( ICE ) ចំនួន០១ កញ្ចប់តូច ។ ២-ថ្នាំញៀនប្រភេទយ៉ាម៉ា ( WY ) ចំនួន០២ គ្រាប់ ។ ៣- ម៉ូតូចំនួន០១ គ្រឿង ។ ៤-ទូរស័ព្ទចំនួន០២ គ្រឿង ។
បន្ទាប់ពីបានធ្វើការសាកសួរចម្លើយ ជនសង្ស័យខាងលើ កម្លាំងផែនជំនាញ បានចុះស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង៣និង០០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៖ ១-ឈ្មោះ ស រតនា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ។ ២- ឈ្មោះ នេត វណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរមិនពិតប្រាកដ ។
ដកហូតសម្ភារៈវត្ថុតាង៖ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនប្រភេទម៉ាទឹកកក ( ICE ) ចំនួន០១ កញ្ចប់ធំ ។ ២-ម៉ូតូចំនួន ០១ គ្រឿង ។ ៣- ទូរស័ព្ទចំនួន ០១គ្រឿង ។
ករណីនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ យកទៅកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់