ព័ត៌មានជាតិ

Update៖សាហាវណាស់! រថយន្ត៣គ្រឿងបុកគ្នា ស្លាប់លោកស្រីអភិបាលរងខេត្តប៉ៃលិន និងលោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យរងរបួស!

កំពង់ឆ្នាំង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត៣គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ ដោយរថយន្តម៉ាកឡិចស៊ីសស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2T-8971 បើកបរដោយបុរសម្នាក់ រួមដំណើរដោយលោកស្រីអភិបាលរងខេត្តប៉ៃលិន ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ និងលោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ចំណែកអ្នកបើកបររថយន្ត រងរបួសដូចគ្នា ខណ:ដែលបើករថយន្តពីលិចទៅកើត រេចង្កូតទៅបុក រថយន្តស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AP-1345 កំពុងបើកបរបញ្ច្រាសទិសគ្នា ហើយបន្តទៅបុកនឹងរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-6697 មួយគ្រឿងបន្ថែមទៀត។

ករណីនេះកើតឡើងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ភូមិ​ថ្មកែវ​ ឃុំស្វាយជ្រុំ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​។​

សូមបញ្ជាក់ថា ករណីនេះបណ្តាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់