បាត់ដំបងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលទៀតហើយ ខណៈដែលមានសិស្សស្រីវិទ្យាល័យថ្មគោល ចំនួន២២នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។
ការដួលសន្លប់នេះ កើតឡើងនៅម៉ោងង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងបរិវេណវិទ្យាល័យថ្មគោល ក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តថា មូលហេតុនៃការដួលសន្លប់នេះ បណ្តាលមកពីការខ្វះជាតិស្ករ ដោយសារសិស្សស្រីទាំងនោះរៀនគួរច្រើនពេក តែរហូតមកទល់ពេលនេះសិស្សទាំង២២នាក់ខាងលើ បានធូរស្រាលឡើងវិញ ត្រឡប់ទៅផ្ទះវិញអស់ហើយ៕
មតិយោបល់