ព័ត៌មានជាតិ

កីឡាករ ១០ រូប​របស់​បិសាច​ក្រហម​ជាប់​ក្នុង​បញ្ជី​លក់រ​បស់ Van Gaal

​កីឡាករ Chicharito, Cleverley , Fellaini និង​កីឡាករ​ជាច្រើន​ទៀត ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី ចាកចេញ​ពី​ទឹកដី Old Trafford ក្រោម​ការដឹកនាំ​របស់ លោក Van Gaal ។​

​សារព័ត៌មាន Mirror បាន​ចុះផ្សាយ​ថា គ្រូបង្វឹក Van Gaal បានបង្ហាញ​គម្រោង​លម្អិត ផែនកា​រលក់ កីឡាករ ១០ នាក់ ចេញពី បិសាច​ក្រហម ក្នុងនោះ​រួមមាន កីឡាករ Fellaini, Nani, Chicharito , Ashley Young,Chicharito, Cleverley ជាដើម ។​

​ហេតុផល​ដែល​គ្រូបង្វឹក​រូប​នេះ​ចង់​លក់ កីឡាករ​ទាំង​អម្បាល​មាន ខាងលើ ដោយសារតែ​គាត់​គ្រោង​នឹង​ជ្រើសរើស កីឡាករ​យ៉ាងហោចណាស់ ៤ នាក់​បន្ថែមទៀត មកកាន់ Old Trafford ក្នុងនោះ​មាន​កីឡាករ , Ander Herrera និង Luke Shaw ។​

​កីឡាករ ២ នាក់​រួច​ហើយ ដែល​កំពុង​រៀបចំ​បង្វេច​ដើរ​ចេញ​នោះ មាន Evra (Juventus) និង Chicharito ខាង​ក្លិប​នៅ​ក្របខណ្ឌ Serie A កំពុង​ស្នើសុំ​ផងដែរ ។ ក្រៅពីនេះ លោក Van Gaal គ្រោង​នឹង​លក់​កីឡាករ Ashley Young, Wilfried Zaha, Marouane Fellaini, Bebe, Anderson, Tom Cleverley, Nani និង Nick Powell ។​
​ហេតុផល​មួយ​ដែល​គេ​យល់ឃើញ ថា លោក​ចង់​កាត់បន្ថយ ការងារ​ដោយ​លក់​កីឡាករ​ទាំងនោះ គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ យុវជន​ផ្សេងទៀត ក្នុងនោះ​មាន James Wilson , Tom Lawrence, Jesse Lingard, Michael និង Will Keane ។​
​បញ្ជាក់​ផង​ដែរ​ថា Van Gaal បាន​មកដល់ បិសាច​ក្រហម កាលពី​ថ្ងៃ​ពុធ ដោយ​ជួបជុំ​កីឡាករ​ជាច្រើន នឹង​ហ្វ​ក​ហាត់​កាលពី​ថ្ងៃ ព្រហស្បត្តិ៍​ផងដែរ​៕​
United-2-0-Crystal-Palace-3-a6afb

មតិយោបល់