តួកគីៈ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយីប អឺដូហ្គេន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោក នឹងពន្យារពេលប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមឃើដ នៅភាគឦសានប្រទេសស៊ីរី ហើយលោកក៏ស្វាគមផងដែរ នូវការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការដកកងទ័ពរបស់ពួកគេ ចេញពីក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក អឺដូហ្គេន បាននិយាយថា ការសម្រេចចិត្តរបស់អាមេរិកបែបនេះ មានន័យថា «តួកគីនឹងត្រូវរង់ចាំយូរបន្តិច មុនពេលចាប់ផ្តើមប្រតិបត្តិការយោធាខ្លួន»។
ដោយលោកបានបន្ថែមថា រដ្ឋាភិបាល កំពុងរៀបចំផែនការ ដើម្បីបញ្ឈប់សកម្មភាព Daesh ដែលនៅតែមាននៅក្នុងប្រទេសស៊ីរី៕
មតិយោបល់