ព័ត៌មានជាតិ

រថយន្តបាញ់ស៊ីម៉ង់ត៍ បុកលុចស៊ី RX300 កំពិតគូថទាំងព្រឹក

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក នៅវេលាម៉ោង៧និង១០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥៩៨ ទល់មុខភោជនីយដ្ឋាន​ ឡាក់គីប្រាយ ក្នុងសង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

រថយន្តរងការខូចខាតម៉ាកលុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-6819​ ។
ចំណែករថយន្តបាញ់ស៊ីម៉ង់ត៍ ពណ៌លឿងលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 5A-1037​ ។

តាមព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿង បានធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើង ដោយរថយលុចស៊ីស RX300 បើកនៅខាងមុខ ចំណែករថយន្តបាញ់ស៊ីម៉ង់ត៍ បើកខាងក្រោយ ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាញ់ស៊ីម៉ង់ត៍ ជ្រុលបុកពីក្រោយរថយន្តលុចស៊ីស បណ្តាលឲ្យក្រពឹតគូថពីក្រោយផ្នែកខាងស្តាំ និងរបើកឡេវកាងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅវាស់វែង យករថយន្តអែបខាងផ្លូវ រួចឲ្យភាគីទាំងសងខាងធ្វើការសម្រួលគ្នា ដើម្បីបញ្ចប់រឿង៕

មតិយោបល់