ភ្នំពេញៈ នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ បានចុះអប់រំណែរនាំដល់ម្ចាស់អាជីវកម្មលក់ស្រាក្រឡុកដែលបានបើកសំឡេងធុងបាស់ខ្លាំងៗ និងមានភ្លើងពណ៌ចម្រុះ ដែលធ្វើអោយប៉ះពាល់ និងរំខានដល់ ក្នុងព្រះបរមរាជវាំង ដែលជាទីគង្គាប្រថាប់របស់ព្រះមហាក្សត្រ នៃយើង ។
ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការអប់រំណែរនាំ និងជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់សាក្រឡុកនៅពេលយប់ កុំឲ្យបើកសំឡេងធុងបាសឮខ្លាំងៗ និងបិទភ្លើងពណ៍ចម្រុះមួយចំនួន ពួកគាត់ក៏ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ប៉ុន្តែដោយឡែកមានម្ចាស់ហាងមួយ ដែលមានយីហោឈ្មោះ SWEET HOUSE គាត់ពុំបានចូលរួមជាមួយអាជ្ញាធរខណ្ឌឡើយ ហើយថែមទាំងនៅតែបន្តបើកភ្លើងពណ៍មួយចំនួនដែលអាជ្ញាធរណែរនាំ និងបានជេរប្រមាថ ដល់អាជ្ញាធរខណ្ឌ ប្រើប្រាស់ពាក្យដីមិនសមរម្យមួយចំនួនថែមទៀត ។
ដោយយោងបទបញ្ជា ក៏ដូចជាការសំណូមពររបស់ក្រសួងព្រះបរមរាជវាំងផងនោះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌ បានសម្រេចបិទអាជីវកម្មខាងលើទាំងស្រុងទុកជាការព្រមាន៕
មតិយោបល់