ព័ត៌មានជាតិ

Updated៖ ភ័យបះសក់ នាំគ្នាដើរបេះបន្លែ បែរប្រទះឃើញសាកសពស្លាប់ក្នុងស្រះទឹក

ភ្នំពេញៈ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ក្នុងស្រះទឹក សល់តែគ្រោងឆ្អឹង គ្រាដែលនាំគ្នាដើររកបេះបន្លែស្លឹកបាស កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងស្រះកំប្លោក ក្រុម៤ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ភ័យពេករត់ទៅផ្ទះ ប្រាប់អ្នកភូមិ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃដដែល កាន់តែភ្ញាក់ផ្អើល សមត្ថកិច្ច ប្រជាពលរដ្ឋ ចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ។

សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស សល់តែគ្រោងឆ្អឹង និងសម្លៀកបំពាក់នៅជាប់ សង្ស័យជាជនជាតិបរទេស ស្លៀកខោខូវប៊យជើងវែង ។

តាមស្ត្រីឈ្មោះ គិន សុភា អាយុ ២៩ឆ្នាំ ជាកម្មការនីរោងចក្រ និងប្អូនស្រីឈ្មោះ គិន សម្បត្តិចាន់នី អាយុ ១៨ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា ផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអូរតាគី ឃុំឧត្តរមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ពីរនាក់បងប្អូន នាំគ្នាដើររកបេះបន្លែ ស្លឹកបាស់ តាមជើងព្រៃ ត្រង់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញសាកសពបុរសខាងលើ ដេកស្លាប់ផ្កាប់មុខ ក្នុងស្រះទឹក ភ័យពេករត់ ទៅផ្ទះ ប្រាប់ប្តី ឈ្មោះ រិន រ៉ា អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រហូតដល់រសៀលថ្ងៃដដែល បុរសជាប្តីនាំគ្នាទៅមើល ទើបជាក់ច្បាស់ មានសាកសពដេកស្លាប់ក្នុងស្រះទឹក រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែងនៅរសៀលថ្ងៃដដែលតែម្តង ៕

តាមប្រភពពីប្រជាពលរដ្ឋផ្សេងទៀត តែមិនទាន់ផ្លូវការ បានឲ្យដឹងថា កាលពីកន្លះខែមុន គេប្រទះឃើញ ជនជាតិបរទេសម្នាក់ ក្នុងសភាពបែបថ្នាំ ដើរនៅដីវាល ជាប់កន្លែងកើតហេតុខាងលើ ហើយសម្លៀកបំពាក់ដូចគ្នាទៅនឹង សម្លៀកបំពាក់សាកសពនេះដែរ គ្មានអ្នកចាប់អារម្មណ៍ បាត់ខ្លួនរហូត ទើបមកដល់រសៀលថ្ងៃនេះ បែជាប្រទះឃើញសាកសព ភិនភាគ ខោអាវ ដូចនឹងជនបរទេស បែកថ្នាំដែរ ។

ក្រោយប្រទះឃើញសាកសព សមត្ថកិច្ចមូលដ្ឋានជំនាញ ចុះទៅពិនិត្យ ស្រាវជ្រាវ ដើម្បីកំណត់ អត្តសញ្ញាណ ៕

មតិយោបល់