សៀមរាបៈ កាលពីវេលាម៉ោង១០ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ បានចុះបង្ក្រាប ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ទី១ឈ្មោះ ពាង អារីហ្វីន ហៅពីន ភេទប្រុស ឆ្នាំកំណើត ១៩៨៧ មុខរបរគ្មាន ទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន),ទី២ឈ្មោះ ឆាត សំណាង ភេទប្រុស ឆ្នាំកំណើត១៩៨៨ មានទីលំនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន), ទី៣ឈ្មោះ កែម កេត ភេទប្រុស ឆ្នាំកំណើត១៩៩៩ មុខរបរគ្មាន មានទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន),ទី៤ឈ្មោះ រឿន សាត ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរគ្មាន មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន), ទី៥ឈ្មោះ ឡេង ស្រី ពេជ្រ ភេទស្រី ឆ្នាំកំណើត២០០១ មុខរបរគ្មាន មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប(សមគំនិតជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន) និងទី៦ឈ្មោះ កែវ រីណា ភេទស្រី ឆ្នាំកំណើត១៩៩៥ មុខរបរគ្មាន មានទីលំនៅភូមិបឹង សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប(សមគំនិតជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន)។
វត្ថុតាងដកហូត៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន១៧កញ្ចប់ស្មើនឹងទំងន់២៥,៤ក្រាម (ទំងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ឧបករណ៍ប្រើប្រាស់និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន៦គ្រឿងនិងដាវដែកចំនួន៤ដើម។
បច្ចប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ ២០១៨៕
ព័ត៌មានជាតិ
មតិយោបល់