ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំងរថយន្តស៊េរីទំនើប ឡង់គ្រឺស័រ ស្លាកលេខ ភ្នំពេញ 2BK-9799 ប៉ះគ្នាជាមួយរថយន្តម៉ាកហ្វ័ររេន័រ ស្លាកលេខ ភ្នំពេញ 2AQ-8559 សង្ស័យអាងខ្នងរៀងខ្លួនជជែកគ្នាតឹងសសៃក ផ្អើលពេញផ្លូវ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-9799 បានប៉ះគ្នាជាមួយរថយន្តម៉ាកហ្វ័ររេន័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AQ-8559 សង្ស័យអាងខ្នងរៀងខ្លួន ជជែកគ្នាតឹងសសៃកផ្អើលពេញផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ ម្តុំស្តុបបឹងតាម៉ាត ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

បន្ទាប់ពីកើតហេតុ ភាគីទាំង២បានយករថយន្តអែបមកខាង កុំឲ្យកកស្ទះចរាចរណ៍ខ្លាំងពេក និងបានជជែកគ្នាយកត្រូវរៀងខ្លួន តែចុងក្រោយភាគីហ្វ័ររេន័រ សងទៅឲ្យរថយន្តឡង់គ្រឺស័រ ចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់