ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបោះពួយយ៉ាងលឿង ទៅបុកបង្គោលរនាំងផ្លូវស្លាប់ភ្លាមៗ

ព្រះវិហារ: ករណីគ្រោះថ្នាក់ចរាចរណ៍ យុវជន​ម្នាក់បើក​បរ ម៉ូតូបុករនាំងបាំងផ្លូវ​ បណ្តាល​ឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង​ ០២និង២៥នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ស្ថិតក្នុងភូមិត្រពាំងល្អក់ ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ ហ៊នសំសីលា អាយុ ១៧ឆ្នាំ រស់នៅភូមិ បាក់ក្ដោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ​ស្លាប់​នៅហ្នឹងកន្លែង។

សមត្ថកិច្ច​ បានឲ្យដឹងថា​ យុវជន​ខាងលើ បានជិះម៉ូតូម៉ាក ហុងដា ទ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1C 82-85 ធ្វើដំណើរពីខេត្តព្រះវិហារ ក្នុងគោលបំណងត្រលប់ទៅលំនៅ​ផ្ទះវិញ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យទៅបុករនាំងបាំងផ្លូវ ដួលស្លាប់ភ្លាមៗតែម្ដង។

បច្ចុប្បន្ន​សព ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់