ព័ត៌មានជាតិ

ប្រទះឃើញ​ស្ត្រី​អនាថា​ម្នាក់ ដេកស្លាប់​នៅ​ចិញ្ចើមផ្លូវ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​

​ភ្នំពេញ ៖ ស្ត្រី​អនាថា​ម្នាក់​បាន​ដេកស្លាប់​នៅ​ចិញ្ចើមផ្លូវ​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​យប់​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ថ្ងៃ ទី​១៧ មីនា​២០១៤ នៅ​ចំណុច ផ្លូវ​៥១ កែង​ផ្លូវ​លេខ​១២៤ ស្ថិតនៅ​សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹង​ថា​មុនពេល​គេ​ដឹងថា​ស្ត្រី​នេះ​ក៏​ស្លាប់​គឺ​មាន​សន្តិសុខ ម្នាក់​គាត់​បាន​យក​សំរាម​មក​ចោល​នៅក្បែរ​កន្លែង​នោះ​ក៏​ប្រទះ ឃើញ​ស្ត្រី​នោះ​ដេក ហើយ​គាត់​ក៏​បាន​ដើរ​ទៅ​សួរ​ក៏ប៉ុន្តែរ​ស្ត្រី​នោះ​បាន​ស្លាប់ បាត់ទៅហើយ ។ ភ្លាម​នោះ​គាត់​ក៏​បាន​រាយ​ការណ៏​ទៅកាន់​សមត្ថកិច្ច​ឲ្យ​ចុះមក​ត្រួតពិនិត្យ​ទើប​ដឹងថា​ស្ត្រី​នោះ​ពិតជា​ស្លាប់​មែន​។
​ចំពោះ​សព​ស្ត្រី​ដែល​ដេក​ស្លាប់​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ​យាយ​វិត អាយុ ៤៥ ឆ្នាំ ជា​ជនអនាថា​ហើយ​មុខរបរ អ្នក​រើស​អេតចាយ មូលហេតុ​នៃ​ការស្លាប់ មិនដឹង​មក​ពី​អ្វី​ទេ ប្រហែល​ជា​មក​ពី​ខ្យល់គរ​ឬក៏​ជំងឺ​ប្រចាំកាយ ក៏​ថា​បាន ។​

​បន្ទាប់ពី​មាន​ការភ្ញាក់ផ្អើល សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ហើយ​ក៏​ព្យាយាម​ទំនាក់​ទំ​នង់​ទៅរក​ក្រុម​គ្រួរ​សា​ឲ្យមក​ទទួលយក​សព​ស្ត្រី​ខាងលើ​នេះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពីណី​ផងដែរ​។​

2014-03-18_125806

មតិយោបល់